ការបង់ពន្ធសរុបរបស់ប្រទេសស្វីស (LUMP SUM TAXATION) និងកម្មវិធីស្នាក់នៅ (“កម្មវិធី”) មានសម្រាប់បុគ្គលគ្រប់គ្នា លើកលែងតែពលរដ្ឋសញ្ជាតិស្វីស។ កម្មវិធីនេះអនុញ្ញាតឱ្យពលរដ្ឋដែលមិនមែនជាសញ្ជាតិស្វីសទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសស្វីស ហើយជ្រើសរើសការយកពន្ធលើការចរចារដែលបានកំណត់ទុកជាមុននៅក្នុងប្រទេសស្វីស ដោយផ្អែកលើការចំណាយសម្រាប់ការរស់នៅប្រចាំឆ្នាំ (ជាជាងចំណូលពីបរទេស)។
អត្ថប្រយោជន
- រួមបញ្ចូលសមាជិកក្នុងបន្ទុក: (1) ប្ដី/ប្រពន្ធ (2) កូនក្រោមអាយុ 18 ឆ្នាំ
- សិទ្ធិរស់នៅ និងធ្វើការក្នុងប្រទេស ស្វីស
- ការបង់ពន្ធសរុប
- គ្មានកាតព្វកិច្ចត្រូវបញ្ជាក់ពីប្រាក់ចំណូល និងទ្រព្យសម្បត្តិមកពីក្រៅប្រទេស
- ការលើកលែងទិដ្ឋាការសម្រាប់ការធ្វើដំណើរក្នុងតំបន់ Schengen (90 ថ្ងៃក្នុងចំណោម 180 ថ្ងៃ)
- សញ្ជាតិនៃប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប អ៊ីស្លង់ លីចតេនស្ទីន និងន័រវេស៖ ប័ណ្ណអនុញ្ញាតសិទ្ធិស្នាក់នៅអាចស្នើរបន្តសុពលភាពរយៈពេល 5 ឆ្នាំ។ ប្រទេសផ្សេងទៀត៖ ប័ណ្ណអនុញ្ញាតសិទ្ធិស្នាក់នៅអាចស្នើរបន្តសុពលភាពរយៈពេល 1 ឆ្នាំ។
- អាចរៀននៅសាលារដ្ឋដោយឥតគិតថ្លៃរហូតដល់អាយុ 16 ឆ្នាំ
- ទទួលបានការថែទាំសុខភាពក្នុងតំបន់ដោយឥតគិតថ្លៃ (ជាកម្មវត្ថុនៃការបង់ប្រាក់វិភាគទានសង្គមប្រចាំឆ្នាំប្រហែល EUR 26,000)
- មិនមានតម្រូវការខាងផ្នែកចំនេះដឹង
- មិនមានតម្រូវការភាសាសម្រាប់អ្នកដាក់ពាក្យចម្បង។ សមាជិកក្នុងបន្ទុកត្រូវចេះភាសានិយាយផ្ទាល់មាត់ឱ្យបានកម្រិត A1 ឬការចុះឈ្មោះវគ្គសិក្សាភាសា
- ផ្លូវទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍បន្ទាប់ពី 5 ឬ 10 ឆ្នាំ (អាស្រ័យលើសញ្ជាតិ) និងអាចចូលសញ្ជាតិបន្ទាប់ពី 10 ឆ្នាំ
លក្ខខណ្ឌក្នុងការដាក់ពាក្យស្នើសុំ
- អាយុលើសពី 18 ឆ្នាំឡើងទៅ
- សម្រាប់ការបង់ពន្ធសរុប (Lump Sum Tax)៖ មិនមានសញ្ជាតិស្វីស គ្មានពន្ធលំនៅឋានក្នុងប្រទេសស្វីស/បានធ្វើការនៅប្រទេសស្វីសក្នុងរយៈពេល 10 ឆ្នាំចុងក្រោយ។
- គ្មានកំណត់ត្រាព្រហ្មទណ្ឌ
- តម្រូវការស្នាក់នៅទីនោះផ្ទាល់៖ លើសពី 6 ខែក្នុងមួយឆ្នាំនៅក្នុង Canton ដែលបានជ្រើសរើស (អ្នក់ដាក់ពាក្យ និងសមាជិកក្នុងបន្ទុក)
- កាតព្វកិច្ចបង់វិភាគទានសង្គម
ជម្រើសវិនិយោគ
- ការចរចាលើការបង់ពន្ធសរុប អាស្រ័យលើករណីនីមួយៗ។
- អត្រាពន្ធដែលបានអនុវត្តក្នុងមូលដ្ឋានជាប់អាករ អាស្រ័យលើអត្រាពន្ធទូទៅរបស់ Canton ដែលបានជ្រើសរើស។
- មូលដ្ឋានជាប់ពន្ធគឺផ្អែកលើការចំណាយសម្រាប់ការរស់នៅប្រចាំឆ្នាំ។ Cantons ជាទូទៅមានអត្រាខ្ពស់បំផុតៈ
- – CHF 429,000
- – 7 ដងនៃតម្លៃជួលប្រចាំឆ្នាំសម្រាប់លំនៅដ្ឋានគោលរបស់អ្នកដាក់ពាក្យនៅក្នុងប្រទេសស្វីស (ប្រសិនបើជួល)
- – 7 ដងនៃតម្លៃជួលប្រចាំឆ្នាំសម្រាប់លំនៅដ្ឋានគោលរបស់អ្នកដាក់ពាក្យនៅក្នុងប្រទេសស្វ៊ីស ប្រសិនបើអ្នកដាក់ពាក្យ ជាម្ចាស់កម្មសិទ្ធិកន្លែងស្នាក់នៅរបស់គាត់ផ្ទាល់
- – ការចំណាយរបស់គ្រួសារ (ទូទាំងពិភពលោក) លើការរស់នៅប្រចាំឆ្នាំ

ដំណើរការនៃការដាក់ពាក្យស្នើសុំ
- ការត្រួតពិនិត្យ
- ការរៀបចំ និងការបញ្ជូនឯកសារដាក់ពាក្យ
- ការចរចារជាមួយអាជ្ញាធរពន្ធដារ ដើម្បីទទួលបានសេចក្តីសម្រេចលើពន្ធសរុប (Lump Sum Tax)
- ពិភាក្សា និងដាក់ពាក្យសុំសិទ្ធិស្នាក់នៅ (Permit B) ពីអាជ្ញាធរអន្តោប្រវេសន៍របស់ Canton
Contact An Office Nearest To You
With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.
FAQ
ការបង់ពន្ធសរុបរបស់ប្រទេសស្វីស (LUMP SUM TAXATION) និងកម្មវិធីស្នាក់នៅ (“កម្មវិធី”) មានសម្រាប់បុគ្គលគ្រប់គ្នា លើកលែងតែពលរដ្ឋសញ្ជាតិស្វីស។ កម្មវិធីនេះអនុញ្ញាតឱ្យពលរដ្ឋដែលមិនមែនជាសញ្ជាតិស្វីសទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសស្វីស ហើយជ្រើសរើសការយកពន្ធលើការចរចារដែលបានកំណត់ទុកជាមុននៅក្នុងប្រទេសស្វីស ដោយផ្អែកលើការចំណាយសម្រាប់ការរស់នៅប្រចាំឆ្នាំ (ជាជាងចំណូលពីបរទេស)។
កម្មវិធីនេះផ្តល់សិទ្ធិក្នុងការរស់នៅ និងសិក្សានៅប្រទេសស្វីសសម្រាប់អ្នកដាក់ពាក្យ និងសមាជិកក្នុងបន្ទុក ព្រមទាំងអាចទទួលបានអត្ថប្រយោជន៍ពីការបង់ពន្ធសរុប (LUMP SUM TAXATION)។
អត្ថប្រយោជន៍ផ្សេងទៀតរួមមានការធ្វើដំណើរដោយមិនបាច់សុំទិដ្ឋាការនៅក្នុងតំបន់ Schengen (សម្រាប់រយៈពេល 90 ថ្ងៃក្នុងអំឡុងពេល 180 ថ្ងៃ) សិទ្ធិទទួលបានការអប់រំនៅសាលារដ្ឋដោយឥតគិតថ្លៃរហូតដល់អាយុ 16 ឆ្នាំ (បន្ទាប់ពីនោះ នឹងត្រូវបង់ថ្លៃសិក្សាខ្លះៗ) ទទួលបានសេវាថែទាំសុខភាពក្នុងតំបន់ដោយឥតគិតថ្លៃ (ប៉ុន្តែសូមចំណាំថា អ្នកត្រូវមានកាតព្វកិច្ចបង់វិភាគទានសង្គមនាពេលបច្ចុប្បន្នប្រមាណ CHF 26,000 ក្នុងមនុស្សម្នាក់) និងមានសិទ្ធិស្នើរសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ ក្រោយស្នាក់នៅបានរយៈពេល 5 -10 ឆ្នាំ (យោងតាមសញ្ជតិនីមួយៗ) ឬអាចសុំសញ្ជាតិក្រោយ 10 ឆ្នាំ។
មិនមានកាតព្វកិច្ចបញ្ចាក់ពីប្រាក់ចំណូល និងទ្រព្យសម្បត្តិពីបរទេស។ ទោះបីជាការងារដែលមានប្រាក់ខែមិនត្រូវបានអនុញ្ញាតក្នុងប្រទេសស្វីសក៏ដោយ ក៏នៅតែអនុញ្ញាតរក្សាការងារនៅបរទេសនោះបាន (មិនថាធ្វើការ ឱ្យគេឬធ្វើការដោយខ្លួនឯង) ប្រសិនបើវត្តមានអ្នកនៅក្នុងប្រទេសស្វីសមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងទម្រង់អចិន្ត្រៃយ៍។
- ប្តី/ប្រពន្ធ (អនុញ្ញាតភេទដូចគ្នា)
កូនមិនទាន់រៀបការអាយុក្រោម 18 ឆ្នាំ។ការនាំយកសមាជិកក្នុងបន្ទុកគឺស្ថិតក្រោមនីតិវិធីការជួបជុំគ្រួសារ។
សម្រាប់ការជួបជុំគ្រួសារ ការបែងចែកត្រូវតែធ្វើឡើងរវាងជនជាតិនៃសហភាពអឺរ៉ុប ដែលអាចរាប់បញ្ចូលកូនៗពីទំនាក់ទំនងដៃគូរពីមុន (អាស្រ័យលើការយល់ព្រមពីឪពុក/ម្តាយម្ខាងទៀត) រីឯជនជាតិដ៏ទៃ ដែលមិនមានសិទ្ធិបែបនេះ ប៉ុន្តែមានជាការវាយតម្លៃដោយការសម្រេចចិត្តពីអាជ្ញាធរជំនួសវិញ។
សម្រាប់ជនជាតិនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប និងជនជាតិអ៊ីស្លង់ លីចតេនស្ទីន និងន័រវេស៖ ប័ណ្ណស្នាក់នៅមានសុពលភាពរយៈពេល 5 ឆ្នាំ (និងអាចបន្តបាន)។ សម្រាប់ជនជាតិផ្សេងទៀត ប័ណ្ណស្នាក់នៅមានសុពលភាពរយៈពេល 1 ឆ្នាំ (និងអាចបន្តបាន)។
មិនមានតម្រូវការភាសាសម្រាប់អ្នកដាក់ពាក្យចម្បងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការភាសា ត្រូវមានចំពោះសមាជិកក្នុងបន្ទុកសម្រាប់ការស្នើរក្រោមនីតិវិធីជួបជុំគ្រួសារ (កម្រិតផ្ទាល់មាត់ A1 ជាភាសាផ្លូវការមួយ (បារាំង អាល្លឺម៉ង់ អ៊ីតាលី រ៉ូម) ឬភស្តុតាងនៃការចុះឈ្មោះចូលរៀនវគ្គសិក្សាភាសា)។
អ្នកដាក់ពាក្យ និងសមាជិកក្នុងបន្ទុករបស់ពួកគេត្រូវចំណាយពេលលើសពី 6 ខែក្នុងមួយឆ្នាំនៅក្នុង Canton ដែលបានជ្រើសរើស។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបង់ពន្ធសរុប (Lump Sum Taxation) ប្តី/ប្រពន្ធ ទាំងពីរត្រូវតែបំពេញលក្ខខណ្ឌដូចជា៖ មិនមែនជាជនជាតិសញ្ជាតិស្វីស មិនមានជាប់ពន្ធស្នាក់នៅក្នុងប្រទេសស្វីស/ធ្វើការនៅប្រទេសស្វីសក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ។
ឯកសារប៉ូលីសច្បាស់លាស់នឹងត្រូវបានទាមទារ ហើយអាជ្ញាធររក្សាសិទ្ធិក្នុងការបដិសេធអ្នកដាក់ពាក្យសុំ និងអ្នកនៅក្នុងបន្ទុកដែលមិនឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ ឬអ្នកដែលបង្ហាញមុខនយោបាយនៅដំណាក់កាលណាមួយនៃដំណើរការនេះ។
កម្មវិធីនេះមានពីរផ្នែក៖ ផ្នែកអន្តោប្រវេសន៍ និងផ្នែកសារពើពន្ធ។ សរុបមកត្រូវចំណាយពេលពី 3 ទៅ 6 ខែ។ គោលដៅគឺដើម្បីបញ្ចប់ដំណើរការទាំងមូលពីក្រៅប្រទេស ដោយមានមេធាវីជាអ្នកតំណាងឱ្យ។ យើងនឹងចរចាតាមគោលការណ៍ ទាំងការសម្រេចចិត្តលើការបង់ពន្ធសរុប (Lump Sum Taxation) និងការផ្តល់ប័ណ្ណស្នាក់នៅ មុនពេលការធ្វើដំណើរមកដល់ក្នុងប្រទេសស្វីស ទោះបីជា Cantons អាចជាមធ្យោបាយក្នុងការចេញប័ណ្ណស្នាក់នៅ និងអាចទាមទារវត្តមានរបស់អ្នកដាក់ពាក្យនៅក្នុងប្រទេសស្វ៊ីសក្នុងអំឡុងពេលដំណើរការតាមករណីនីមួយៗ។
ផ្នែកអន្តោប្រវេសន៍៖ ទទួលបានប័ណ្ណស្នាក់នៅ (Permit B) សម្រាប់អ្នកដាក់ពាក្យចម្បង និងសម្រាប់សមាជិកក្នុងបន្ទុកដោយផ្អែកលើដំណើរការពាក្យស្នើរជួបជុំគ្រួសារ។ ពាក្យស្នើរជួបជុំគ្រួសារត្រូវនឹងដាក់ឡើងស្នើក្នុងពេលដំណាលគ្នាជាមួយអ្នកដាក់ពាក្យចម្បង (ប៉ុន្តែអាស្រ័យលើការអនុម័តលើសំនើរបស់អ្នកដាក់ពាក្យចម្បង)។
ការផ្តល់ប័ណ្ណស្នាក់នៅផ្អែកលើមូលដ្ឋាននៃការជួបជុំគ្រួសារគឺជានីតិវិធីរដ្ឋបាលដែលស្ថិតនៅក្នុងការផ្ទេរសិទ្ធិរបស់រដ្ឋបាលដូចគ្នាដែលផ្តល់ការអនុញ្ញាតសម្រាប់អ្នកសដាក់ពាក្យចម្បង។ ជាធម្មតាវាត្រូវបានធ្វើឡើងនៅស្ថានទូតស្វីស នៅពេលដែលមានតម្រូវការទិដ្ឋាការ។ ដំណើរការពាក្យសុំការជួបជុំគ្រួសារនឹងត្រូវដាក់ស្នើឡើងក្នុងពេលដំណាលគ្នាជាមួយអ្នកដាក់ពាក្យចម្បង (ប៉ុន្តែអាស្រ័យលើការអនុម័តលើសំនើរបស់អ្នកដាក់ពាក្យចម្បង)។
ផ្នែកសារពើពន្ធ៖ ចរចា និងយល់ព្រមលើការបង់ពន្ធសរុប (Lump Sum Taxation) ជាមួយអាជ្ញាធរសារពើពន្ធរបស់ទីក្រុង ដូច្នេះពួកគេអាចបញ្ជាក់ពី “ការប្រាក់សារពើពន្ធ” ដូចដែលអាចត្រូវបានទាមទារក្រោមអាជ្ញាធរអន្តោប្រវេសន៍របស់ Canton មុនពេលពួកគេយល់ព្រមចេញប័ណ្ណស្នាក់នៅ។ ទទួលបានពីអាជ្ញាធរពន្ធដារ នូវសេចក្តីសម្រេចពន្ធដែលមានលក្ខខណ្ឌក្នុងការទទួលបានប័ណ្ណស្នាក់នៅ។
ការវាយតម្លៃលើការបង់ពន្ធសរុប គឺអាស្រ័យលើករណីនីមួយៗ និងស្ថិតក្នុងការចរចា។ អត្រាពន្ធដែលបានអនុវត្តចំពោះមូលដ្ឋានជាប់អាករគឺអាស្រ័យលើអត្រាពន្ធធម្មតារបស់ Canton ដែលបានជ្រើសរើស (អាចប្រែប្រួលពី 22% ទៅ 45% ឬច្រើនជាងនេះ)។
Cantons ផ្សេងគ្នាដាក់មូលដ្ឋានជាប់ពន្ធអប្បបរមាខុសៗគ្នា។ ចំនួនទឹកប្រាក់នៃមូលដ្ឋានជាប់អាករគឺផ្អែកលើការចំណាយសម្រាប់ការរស់នៅប្រចាំឆ្នាំ ហើយជាទូទៅមានលក្ខណៈខ្ពស់បំផុតដូចខាងក្រោម៖
- CHF 429 000;
- 7 ដងនៃការជួលប្រចាំឆ្នាំនៃលំនៅដ្ឋានចម្បងរបស់អ្នកដាក់ពាក្យនៅក្នុងប្រទេសស្វ៊ីស (ប្រសិនបើជួល);
- 7 ដងនៃតម្លៃជួលប្រចាំឆ្នាំនៃលំនៅដ្ឋានចម្បងរបស់អ្នកដាក់ពាក្យនៅក្នុងប្រទេសស្វ៊ីស ប្រសិនអ្នកជាម្ចាស់កន្លែងស្នាក់នៅនោះផ្ទាល់។ ឬ
- ការចំណាយលើការរស់នៅប្រចាំឆ្នាំរបស់គ្រួសារ (ទូទាំងពិភពលោក) ។
កម្រិតអប្បបរមាសម្រាប់កំណត់មូលដ្ឋានពន្ធអាចប្រែប្រួលខុសគ្នាតាម Canton នីមួយៗ។
ត្រូវបង់ថ្លៃសេវារដ្ឋាភិបាលតិចតួច ដើម្បីទទួលបានប័ណ្ណស្នាក់នៅ – ចំនួនខុសគ្នាពីខេត្តមួយទៅខេត្តមួយទៀត ហើយអាចត្រូវកែសម្រួលពីពេលមួយទៅពេលមួយ – ចំនួនអតិបរមាបច្ចុប្បន្ន (កំណត់ដោយការសម្រេចចិត្តរបស់សហព័ន្ធ) គឺ CHF 137 ។
មិនអាចធ្វើការងារដែលមានប្រាក់ខែនោះទេ ប៉ុន្តែអនុញ្ញាតរក្សាការងារនៅបរទេសនោះបាន (មិនថាធ្វើការ ឱ្យគេឬធ្វើការដោយខ្លួនឯង) ប្រសិនបើវត្តមានអ្នកនៅក្នុងប្រទេសស្វីសមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងទម្រង់អចិន្ត្រៃយ៍
ធ្វើដំណើរក្នុងតំបន់ Schengen (90 ថ្ងៃក្នុងអំឡុងពេល 180 ថ្ងៃ) ដោយគ្មានទិដ្ឋាការ។
Cantons មានសមត្ថកិច្ចសម្រាប់ការចេញប័ណ្ណអនុញ្ញាត ហើយអាចទាមទារវត្តឱ្យមានរបស់អ្នកដាក់ពាក្យនៅក្នុងប្រទេសស្វ៊ីស ក្នុងអំឡុងពេលដំណើរការតាមករណីនីមួយៗ។ ទោះយ៉ាងណាក៏ដោយ គោលដៅសំខាន់គឺដើម្បីបញ្ចប់ដំណើរការនេះ មុនពេលអ្នកធ្វើដំណើរចូលប្រទេសស្វីស។
បាទ/ចាសបន្ទាប់ពី 5 ឬ 10 ឆ្នាំអាស្រ័យលើសញ្ជាតិនីមួយៗ។ ស្របតាមតម្រូវការបន្ថែម ជាពិសេសការធ្វើសមាហរណកម្មទៅក្នុងសង្គមមូលដ្ឋាន និងជំនាញជាភាសាផ្លូវការណាមួយរបស់រដ្ឋ។
បាទ/ចាសបន្ទាប់ពី 10 ឆ្នាំ។ ប៉ុន្តែសូមចំណាំថា ពលរដ្ឋស្វីសមិនអាចរក្សាការបង់ពន្ធសរុប (Lump Sum Tax) បានទេ។ ស្របតាមតម្រូវការបន្ថែម ជាពិសេសការធ្វើសមាហរណកម្មទៅក្នុងសង្គមមូលដ្ឋាន និងជំនាញជាភាសាផ្លូវការណាមួយរបស់រដ្ឋ។
បាទ/ចាស។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។