សហរដ្ឋអាមេរិក កម្មវិធីអន្តោប្រវេសន៍ EB-1A

EB-1 គឺជាប្រភេទទិដ្ឋាការជម្រើសដំបូងសម្រាប់អ្នកមានសមត្ថភាពឆ្នើមក្នុងវិស័យវិទ្យាសាស្ត្រ សិល្បៈ អាជីវកម្ម ឬអត្តពលកម្ម។ កម្មវិធី EB-1A អនុញ្ញាតឲ្យអ្នកដាក់ពាក្យដាក់ដោយខ្លួនឯង ដោយមិនចាំបាច់មានការផ្តល់ជូនការងារ ហើយបើទទួលបានជោគជ័យ នឹងទទួលបាន Green Card ជីវិតអចិន្ត្រៃយ៍សម្រាប់ខ្លួន និងសមាជិកគ្រួសារ។ អ្នកត្រូវបង្ហាញពីសមត្ថភាពពិសេសដែលត្រូវបានទទួលស្គាល់ជាតិសកល និងមានផែនការត្រួតពិនិត្យថាអ្នកនឹងបន្តការងារជំនាញក្នុងសហរដ្ឋអាមេរិក។

អត្ថប្រយោជន

  • ការទទួលបាន Green Card (សិទ្ធិរស់នៅអចិន្ត្រៃយ៍ដោយគ្មានលក្ខខណ្ឌ) ក្នុងសហរដ្ឋអាមេរិក
  • រួមបញ្ចូលសមាជិកគ្រួសារ:
    1. ប្ដី/ប្រពន្ធ
    2. កូនៗដែលមិនទាន់រៀបការក្រោមអាយុ 21 ឆ្នាំ
  • សិទ្ធិក្នុងការរស់នៅ​​ ធ្វើការ និងសិក្សារក្នុងសហរដ្ឋអាមេរិក
  • មិនមានតម្រូវការផ្នែកភាសា
  • មិនត្រូវការលិខិតបញ្ចាការងារ មិនត្រូវការអ្នកផ្ដល់ជូនឬឧបត្ថម្ភការងារ
  • ជាផ្លូវទៅកាន់ការចូលសញ្ជាតិអាមេរិក ក្រោយស្នាក់នៅបានរយៈពេល 5 ឆ្នាំ

    លក្ខខណ្ឌក្នុងការដាក់ពាក្យស្នើសុំ

    • មានសមត្ថភាពពិសេសខាងផ្នែកវិទ្យាសាស្ត្រ សិល្បៈ ចំនេះដឹងអប់រំ អាជីវកម្ម ឬអត្តពលកម្ម ដែលបង្ហាញដោយមានការទទួលស្គាល់ពីប្រទេសជាតិ ឬអន្តរជាតិចំពោះសមិទ្ធផលរបស់បុគ្គលម្នាក់ៗ៖
    • ពានរង្វាន់ធំដែលទទួលស្គាល់ជាអន្តរជាតិ ឬសមិទ្ធិផលមួយក្នុងឆាកជីវិត (ឧ. ណូបែល អូស្ការ ពូលីតសឺ មេដាយអូឡាំពិក)
    • ការបំពេញតាមលក្ខណៈវិនិច្ឆ័យភស្តុតាងយ៉ាងតិចចំនួន 3 ក្នុងចំណោម 10 ដែលជាស្តង់ដារកំណត់ថាតើបុគ្គលម្នាក់នោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយពិតជាអ្នកមានសមត្ថភាពពិសេសដែរឬទេ
    • ចូលទៅក្នុងសហរដ្ឋអាមេរិក ដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហរដ្ឋអាមេរិកនាពេលអនាគត
    • បន្តធ្វើការក្នុងវិស័យសមត្ថភាពពិសេស នៅពេលមកដល់សហរដ្ឋអាមេរិក

    ជម្រើសវិនិយោគ

    • ដាក់ស្នើពាក្យសុំ I-140 ទៅកាន់ស្ថាប័ន USCIS
    • បំពេញគ្រប់តាមដំណាក់កាលទិដ្ឋាការអន្តោប្រវេសន៍ និងចូលរួមការសម្ភាសន៍ទិដ្ឋាការនៅស្ថានកុងស៊ុល ឬស្ថានទូតសហរដ្ឋអាមេរិក តាមការអនុម័តពាក្យស្នើ I-140
    • កែតម្រូវការដាក់ពាក្យស្នើសុំ សម្រាប់អ្នកដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកស្រាប់។
    • សេវាកម្មដំណើរការពិសេសជាមួយនឹងការចំណាយបន្ថែម (ក្នុងរយៈពេល 15 ថ្ងៃ)
    • ពេលវេលាដំណើរការដោយគ្មានសេវាកម្មពិសេសគិតជាមធ្យមគឺមានរយៈពេល 8 ខែ

    ដំណើរការនៃការដាក់ពាក្យស្នើសុំ

    • ភ័ស្តុតាងនៃការទទួលពានរង្វាន់ថ្នាក់ជាតិ ឬអន្តរជាតិដែលមានទម្រង់ខ្នាតតូច ឬរង្វាន់សម្រាប់ឧត្តមភាព
    • ភស្តុតាងនៃការរួមចំណែកផ្នែកវិទ្យាសាស្ត្រ វិទ្យាសាស្រ្ត សិល្បៈ អត្តពលកម្ម ឬអាជីវកម្មដើមនៅក្នុងវិស័យជំនាញ
    • មានការបោះពុម្ពផ្សាយអំពីឧត្តមភាពក្នុងការប្រកបដោយវិជ្ជាជីវៈ ឬពាណិជ្ជកម្ម ឬប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗផ្សេងទៀត។
    • ភាពជាអ្នកនិពន្ធក្នុងវិស័យចំនេះដឹង វិជ្ជាជីវៈ ឬប្រព័ន្ធផ្សព្វផ្សាយបែបពាណិជ្ជកម្ម
    • ទទួលបានជោគជ័យក្នុងវិស័យសិល្បៈសម្តែង
    • ធ្លាប់ត្រូវបានស្នើឱ្យវិនិច្ឆ័យអ្នកដទៃជាលក្ខណៈបុគ្គល ឬនៅលើមុខងារការងាររបស់ពួកគេ។
    • ធ្លាប់មានស្នាដៃដាក់តាំងពិពណ៌សិល្បៈ និង/ឬតាំងពិពណ៌
    • សមាជិកនៅក្នុងសមាគម ឬអង្គការដែលមានកិត្តិយស ដែលសមាជិកភាពពឹងផ្អែកលើសមត្ថភាពពិសេស
    • បំពេញតួនាទីឈានមុខគេក្នុងស្ថាប័នដែលមានកិត្តិយស
    • ភ័ស្តុតាងបញ្ជាក់ពីប្រាក់បៀវត្សរ៍ខ្ពស់ ឬប្រាក់បៀវត្សរ៍ខ្ពស់ជាងអ្នកដ៏ទៃក្នុងវិស័យនេះ។

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      FAQ

      EB-1 តំណាងឱ្យទិដ្ឋាការជម្រើសដំបូងផ្អែកលើមូលដ្ឋានការងារ។

      អ្នកដាក់ពាក្យដែលទទួលបានជោគជ័យនឹងទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ស្របច្បាប់ (Green Card) នៅសហរដ្ឋអាមេរិកសម្រាប់ខ្លួនឯង និងសមាជិកគ្រួសារ (ប្តី/ប្រពន្ធ និងកូនអាយុក្រោម 21 ឆ្នាំ) ជាមួយនឹងផ្លូវទៅកាន់ការចូលសញ្ជាតិអាមេរិក។

      ការផ្តល់ជូនការងារគឺត្រូវបានទាមទារសម្រាប់តែទិដ្ឋាការ 2 ប្រភេទចុងក្រោយប៉ុណ្ណោះ (EB-1B និង EB-1C) ហើយមិនត្រូវបានទាមទារសម្រាប់ EB-1A ទេ។ ទោះបីជាអ្នកដាក់ពាក្យសុំ EB-1A មិនចាំបាច់មានការផ្តល់ជូនការងារក៏ដោយ អ្នកត្រូវបង្ហាញថាអ្នកកំពុងទទួលបានទិដ្ឋាការផ្អែកលើមូលដ្ឋានការងារ ដើម្បីធ្វើការក្នុងវិស័យជំនាញរបស់ពួកគេខណៈពេលដែលស្ថិតនៅសហរដ្ឋអាមេរិក។

      ជាមួយនឹងទិដ្ឋាការ EB-1A អ្នកមិនត្រូវការការផ្តល់ជូនការងារនៅសហរដ្ឋអាមេរិក ឬវិញ្ញាបនប័ត្រការងារទេ។ ម្យ៉ាងវិញទៀត អ្នកអាចដាក់ពាក្យសុំទិដ្ឋាការ EB-1A ដោយខ្លួនឯងបាន (មានន័យថាអ្នកអាចដាក់ពាក្យដោយខ្លួនឯងដោយគ្មានក្រុមហ៊ុនឧបត្ថម្ភអ្នក)។

      អ្នកដាក់ពាក្យត្រូវតែបង្ហាញពីសមត្ថភាពពិសេសនៅក្នុងផ្នែកវិទ្យាសាស្ត្រ សិល្បៈ ការអប់រំ អាជីវកម្ម ឬអត្តពលកម្ម ដែលបានការទទួលស្គាល់ពីប្រទេសជាតិ ឬអន្តរជាតិប្រកបដោយនិរន្តរភាព និងទទួលបានការគាំទ្រភ្ជាប់ជាមួយសំណុំឯកសារពេញលេញនៃសមិទ្ធផលក្នុងវិស័យនេះ។ (2) អ្នកដាក់ពាក្យត្រូវតែមានបំណងចូលសហរដ្ឋអាមេរិកដើម្បីបន្តធ្វើការក្នុងវិស័យនៃសមត្ថភាពិសេសរបស់គេ និង (3) ការចូលទៅក្នុងសហរដ្ឋអាមេរិកនេះគឺត្រូវនាំផលប្រយោជន៍ច្រើនដល់ប្រទេស។

      សមត្ថភាពពិសេសមានន័យថាកម្រិតនៃជំនាញដែលបង្ហាញដោយអ្នកដាក់ពាក្យត្រូវបានចាត់ទុកថាវាជាសមត្ថភាពកំពូលមួយក្នុងវិស័យនៃការខិតខំប្រឹងប្រែងរបស់គេ។

      ទេ, មិនមានតម្រូវការខាងផ្នែកភាសានោះទេ។

      ដើម្បីបង្ហាញពីសមត្ថភាពិសេស អ្នកដាក់ពាក្យត្រូវតែផ្តល់ភស្តុតាងនៃពានរង្វាន់ដែលទទួលស្គាល់ជាអន្តរជាតិ ឬសមិទ្ធិផលដែលទទួលបានម្ដងក្នុងជីវិត ឬបំពេញតាមលក្ខណៈវិនិច្ឆ័យ 3 នៃ 10 ខាងក្រោម។

      លក្ខណៈវិនិច្ឆ័យទាំងនេះត្រូវតែឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់ប្រទេសជាតិ ឬអន្តរជាតិប្រកបដោយនិរន្តរភាព។ ទម្រង់នៃភស្តុតាងជាច្រើនត្រូវបានទទួលយក៖

      • ទទួលបានពានរង្វាន់ថ្នាក់ជាតិ ឬអន្តរជាតិរង្វាន់សម្រាប់ឧត្តមភាព
      • សមាជិកភាពក្នុងសមាគមក្នុងវិស័យដែលត្រូវការសមិទ្ធិផលឆ្នើមពីសមាជិករបស់ខ្លួន។
      • ឯកសារដែលបានបោះពុម្ពផ្សាយអំពីអ្នកដាក់ពាក្យ នៅក្នុងការបោះពុម្ពផ្សាយផ្នែកពាណិជ្ជកម្មដែលមានជំនាញវិជ្ជាជីវៈ ឬប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗផ្សេងទៀត។
      • ការអញ្ជើញចូលរួមវិនិច្ឆ័យការងាររបស់អ្នកដទៃ មិនថាជាបុគ្គល ឬក្នុងជាក្រុម
      • ការរួមចំណែកខាងផ្នែកវិទ្យាសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ អត្តពលកម្ម ឬអាជីវកម្មដែលមានសារៈសំខាន់ចំពោះវិស័យនេះ
      • សិទ្ធិអ្នកនិពន្ធអត្ថបទសិក្សានៅក្នុងការបោះពុម្ពផ្សាយផ្នែកពាណិជ្ជកម្មអាជីព ឬពាណិជ្ជកម្មធំៗ ឬប្រព័ន្ធផ្សព្វផ្សាយធំៗផ្សេងទៀត។
      • ការងារដាក់តាំងពិពណ៌ ឬតាំងពិពណ៌សិល្បៈ
      • ការអនុវត្តតួនាទីនាំមុខ ឬសំខាន់ៗនៅក្នុងស្ថាប័នកិត្តិយស
      • ប្រាក់បៀវត្សរ៍ខ្ពស់ ឬប្រាក់បៀវត្សរ៍ខ្ពស់ជាងអ្នកដ៏ទៃក្នុងវិស័យនេះ។
      • ជោគជ័យក្នុងវិស័យសិល្បៈសម្តែង

      ឧទាហរណ៍នៃពានរង្វាន់ដ៏មានកិត្យានុភាពរួមមាន រង្វាន់ណូបែល អូស្ការ រង្វាន់ Pulitzer ពានរង្វាន់ Grammy ពានរង្វាន់ Academy ឬមេដាយអូឡាំពិក។ ពានរង្វាន់ទាំងនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សូម្បីតែសាធារណៈជន ថាជាកិត្តិយសខ្ពស់បំផុតក្នុងវិស័យរៀងៗខ្លួន។

      វាមានស្តង់ដារទាបជាងពានរង្វាន់ធំដែលទទួលស្គាល់ជាអន្តរជាតិ។ អ្នកដាក់ពាក្យត្រូវបង្ហាញភស្តុតាងសំខាន់ៗដែលបញ្ជាក់ថាពានរង្វាន់នោះ គឺពិតជាមានការទទួលស្គាល់ប្រាកដមែន។ USCIS បានធ្វើសេចក្តីសម្រេចទាក់ទងនឹងភ័ស្តុតាង៖ អាហារូបករណ៍សិក្សា ឬជំនួយមិនគ្រប់គ្រាន់ ដែលត្រូវបានដាក់ក្នុងបញ្ជី Marquis Who’s Who in America មិនមែនជារង្វាន់ទេ លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស និងក្រុមបេក្ខជនសម្រាប់ពានរង្វាន់ត្រូវតែលើកឡើង ពានរង្វាន់ជាក្រុមមានតម្លៃតិចជាងពានរង្វាន់បុគ្គល ហើយពានរង្វាន់ក្នុងស្រុកមិនគ្រប់គ្រាន់នោះទេ។

      ការផ្តល់ជូនការងារនៅសហរដ្ឋអាមេរិកមិនមែនជាតម្រូវការចំពោះ អ្នកដាក់ពាក្យដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Green Card ក្រោមកម្វវិធី EB-1A នោះទេ។ ផ្ទុយទៅវិញ បទប្បញ្ញត្តិតម្រូវឱ្យអ្នកដាក់ពាក្យបង្ហាញពីភស្តុតាងដែលពួកគេមកសហរដ្ឋអាមេរិកដើម្បីបន្តធ្វើការក្នុងជំនាញរបស់ពួកគេ។ ភស្តុតាងដែលអាចជាសំបុត្រពីនិយោជកបច្ចុប្បន្ន ឬអនាគត កិច្ចសន្យាការងារ ឬសេចក្តីថ្លែងការណ៍នៃផែនការលម្អិតស្តីពីការប្តេជ្ញាចិត្តក្នុងការធ្វើការ ក្នុងវិស័យសមត្ថភាពពិសេសរបស់អ្នកនៅក្នុងសហរដ្ឋអាមេរិក។

      ទេ។

      ត្រូវចំណាយពេលចន្លោះពី 6 ទៅ 12 ខែ ហើយក្នុងរយៈពេល 15 ថ្ងៃនៅពេលប្រើប្រាស់សេវកម្មពិសេស ដោយមានគិតថ្លៃបន្ថែម។

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។