សាយព្រឺស

កម្មវិធីចូលសញ្ជាតិតាមរយ:ការវិនិយោគ (CIP)

អត្ថប្រយោជន៍

 • ទទួលបានសញ្ជាតិពេញមួយជីវិត និងអាចបន្តដល់អ្នកជំនាន់ក្រោយ
 • អនុញ្ញាតឲ្យមានសញ្ជាតិពីរ
 • ប្តី/ប្រពន្ធ អាចរាប់បញ្ជូលបាន៖
  – ប្តី/ប្រពន្ធ
  – កូនៗដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ / រឺស្ថិតនៅក្នុងបន្ទុកដែលមានអាយុក្រោម 28 ឆ្នាំ
  – ឪពុកម្តាយ នឹង ឪពុកម្តាយក្មេកអាយុលើសពី 55 ឆ្នាំ
 • ជាប្រទេសដែលស្ថិតក្នុងសហគមន៍អឺរ៉ុប
 • ទិដ្ឋាការអាចធ្វើដំណើរទៅច្រើនជាង 170ប្រទេស រួមមានប្រទេសកាណាដា ហុងកុង សឹង្ហបុរី នូវែហ្សេឡង់
 • ទទួលបានប្រព័ន្ធអប់រំ និងថែទាំសុខភាពសាធារណៈដែលមានគុណភាពដោយមិនគិតថ្លៃ
 • មិនមានតម្រូវការភាសា
 • មិនមានតម្រូវកាបទពិសោធន៍ ឬការគ្រប់គ្រង
 • ទ្រព្យសម្បត្តិវិនិយោគអាចត្រូវបានជួយចេញដើម្បីផ្តល់ប្រាក់ចំណូលដល់វិនិយោគិននិងលក់បន្ទាប់ពីរកាន់កាប់រយៈពេល 5ឆ្នាំ

ជម្រើសវិនិយោគ

 • ការវិនិយោគយ៉ាងតិច ២លានអឺរ៉ូ ទៅក្នុងអចលនទ្រព្យបែបលំនៅដ្ឋានតែមួយ ហើយប្រើប្រាស់ជាលំនៅដ្ឋានអចិន្ត្រៃយ៍ និង
 • ការផ្តល់ជាអំណោយនូវទឹកប្រាក់យ៉ាងតិច ៧៥,០០០អឺរ៉ូ ទៅកាន់ Research and Innovation Foundation និង Cyprus Land Development Corporation*
 • តម្រូវការនៃការវិនិយោគ ២លានអឺរ៉ូសម្រាប់កម្មវិធីចាស់ នឹងត្រូវបានតំឡើងដល់២.៥លានអឺរ៉ូ*
 • ការវិនិយោគយ៉ាងតិច ២លានអឺរ៉ូ ទៅក្នុងអចលនទ្រព្យបែបលំនៅដ្ឋានច្រើនកន្លែង ដែលក្នុងនោះរួមមានអចលនទ្រព្យដែលមានតម្លៃអប្បបរមា ៥០០,០០០ អឺរ៉ូ ទុកជាលំនៅដ្ឋានអចិន្ត្រៃយ៍ផងដែរ
 • ការវិនិយោគយ៉ាងតិច ២លានអឺរ៉ូ ទៅក្នុងអចលនទ្រព្យបែបពាណិជ្ជកម្ម ឬចំរុះ បូករួមនឹងអចលនទ្រព្យមួយទៀតដែលមានតម្លៃជាអប្បបរមា ៥០០,០០០ អឺរ៉ូ ទុកជាលំនៅដ្ឋានអចិន្ត្រៃយ៍
 • ឳពុកម្តាយក្នុងបន្ទុកត្រូវកាន់កាប់អចលនទ្រព្យមួយ ដែលមានតម្លៃជាអប្បបរមា ៥០០,០០០ អឺរ៉ូ ទុកជាលំនៅដ្ឋានអចិន្ត្រៃយ៍ ឫកាន់កាប់លំនៅដ្ឋានអចិន្ត្រៃយ៍មួយភាគហ៊ុន ក្នុងតម្លៃជាអប្បបរមា ៥០០,០០០ អឺរ៉ូ
 • អចលនទ្រព្យដែលវិនិយោគទាំងនោះ អាចដាក់ជួលបានដើម្បីផ្តល់ជាចំណូលដល់វិនិយោគិន។

ជម្រើសបរិច្ចាក

 • ការផ្តល់ជាអំណោយនូវទឹកប្រាក់យ៉ាងតិច 100,000 អឺរ៉ូ ទៅកាន់ មូលនិធិស្រាវជ្រាវនិងច្នៃប្រឌិត
 • ការផ្តល់ជាអំណោយនូវទឹកប្រាក់យ៉ាងតិច 100,000 អឺរ៉ូ ទៅកាន់ សាជីវកម្មអភិវឌ្ឍន៍ ដីធ្លីសាយព្រឺស

លក្ខខណ្ឌ

 • អ្នកដាក់ពាក្យសុំត្រូវធ្វើការទិញ និងរក្សាទុកនូវអចលនទ្រព្យបែបលំនៅដ្ឋាននៅប្រទេសសាយព្រឺសក្នុងតម្លៃយ៉ាងតិច 500,000 អឺរ៉ូ ទុកជាលំនៅដ្ឋានអចិន្ត្រៃយ៍ដើម្បីរក្សាបាននូវសញ្ជាតិ។ អនុវត្តដូចគ្នាសម្រាប់ឪពុកម្តាយក្មេកដែលស្ថិតក្នុងបន្ទុក។
 • អ្នកដាក់ពាក្យសុំ និងសមាជិកគ្រួសារដែលពេញវ័យត្រូវមានទិដ្ឋាការ Schengen នៅពេលដែលពាក្យសុំត្រូវបានស្នើ
 • អ្នកដាក់ពាក្យសុំត្រូវនៅជាអចិន្រ្តៃយ៍សម្រាប់រយៈពេល 6ខែមុនការផ្តល់សញ្ជាតិធ្វើការវិនិយោគ

ដំណើរការ

 • អ្នកដាក់ពាក្យសុំចម្បងត្រូវធ្វើដំណើរទៅសាយព្រឺសយ៉ាងតិចណាស់ឲ្យបានម្តងដើម្បីធ្វើសម្បថចូលសញ្ជាតិ
 • បញ្ជូលទម្រង់បែបបទដែលបានបំពេញនិងឯកសារចាំបាច់
 • នៅពេលដែលអ្នកដាក់ពាក្យសុំបានទទួលវិញ្ញាបនប័ត្រសញ្ជាតិពីការិយាល័យអត្រានុកូលដ្ឋាននិងចំណាកស្រុកដោយបញ្ជាក់ពីសញ្ជាតិសាយព្រឺសរបស់ពួកគេ
 • ដំណើរការរយះពេល 12 ខែ

កម្មវិធីវិនិយោគនៅប្រទេស សាយព្រឺស

   កម្មវិធីវិនិយោគ

កម្មវិធីវិនិយោគនៅ ប្រទេស សាយព្រឺស (“CIP”) ផ្តល់ជូនដល់វិនិយោគិន និងក្រុមគ្រួសារ ដែលមានគ្រប់ លក្ខណ:សម្បត្តិ ដើម្បីមានឳកាសទទួលបានសញ្ជាតិ និងលិខិតឆ្លងដែន ស្របច្បាប់់ និង ពេញសិទ្ធិ តាមរយ: ការវិនិយោគ និង បរិច្ចាគទឹកប្រាក់ ដែលស្របលក្ខខណ្ឌ ទៅក្នុង ប្រទេស សាយព្រឺស។

តម្រូវការវិនិយោគ មានដូចខាងក្រោម៖

1. ការបរិច្ចាគ ទៅ ប្រទេស សាយព្រឺស

a. EUR 100,000 donation to the Research and Innovation Foundation; and
ការបរិច្ចាគទឹកប្រាក់ ចំនួន EUR 100,000 ទៅក្នុង មូលនិធិស្រាវជ្រាវ និងឆ្នៃប្រឌិត រួមជាមួយ
b. EUR 100,000 donation to the Cyprus Land Development Corporation
ការបរិច្ចាគទឹកប្រាក់ ចំនួន EUR 100,000 ទៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លី សាយព្រឺស

2. ការវិនិយោគ(អាចជ្រើសរើសមួយក្នុងចំណោមជម្រើសខាងក្រោមហើយទឹកប្រាក់វិនិយោគ មិនទាន់បូកបញ្ចូល VAT

   1. Real Estate អចលនទ្រព្យ
    • ការវិនិយោគទឹកប្រាក់  EUR 2,000,000 ដើម្បីទិញ ឫ សាងសង់ អចលនទ្រព្យ ដោយ ត្រូវរក្សាទុកជាអប្បបរមា រយ:ពេល 5 ឆ្នាំ
    • ការវិនិយោគទឹកប្រាក់  EUR 2,500,000 ដើម្បីទិញអចលនទ្រព្យ ដែលធ្លាប់ប្រើប្រាស់ សម្រាប់កម្មវិធី CIP រួចហើយ ហើយត្រូវរក្សាទុកជាអប្បបរមា រយ:ពេល 5 ឆ្នាំ។
   2. ទិញ និងបង្កើត និង ចូលរួមចំណែក ជាមួយក្រុមហ៊ុន និងអាជីវកម្ម នៅ ប្រទេស សាយព្រឺស
    • ការវិនិយោគទឹកប្រាក់ EUR 2,000,000 សម្រាប់ការទិញ ឫ ការចូលរួមចំណែកក្នុងក្រុមហ៊ុន ឫអាជីវកម្ម ដែល បង្កើត និងធ្វើប្រតិបត្តិការនៅប្រទេស សាយព្រឺស។ ការបង្ហាញខ្លួនគឺតម្រូវអោយមាន និងទាមទារអោយ មានបុគ្គលិកជនជាតិ សាយព្រឺសចំនួន 5 នាក់។
   3. ការវិនិយោគទៅក្នុងមូលនិធិវិនិយោគលក្ខណ:ពិសេស ឫ ទ្រព្យសកម្មហិរញ្ញវត្ថុ
    • ការវិនិយោគទឹកប្រាក់ EUR 2,000,000 សម្រាប់ការទិញ AIF ឫ ទ្រព្យសកម្មហិរញ្ញវត្ថុ នៃអង្គភាព ឫ សហគ្រាស នៅប្រទេស សាយព្រឺស ដែលមានអាជ្ញាប័ណ្ណដោយ គណ:កម្មការមូលបត្រ នៃប្រទេស សាយព្រឺស។
   4. ជម្រើសវិនិយោគបូកបញ្ចូលគ្នា
    • ការវិនិយោគទឹកប្រាក់  EUR 2,000,000 ដោយរួមបញ្ចូលគ្នានូវជម្រើសវិនិយោគ

លក្ខខណ្ឌ

 • មិនថាលក្ខខណ្ឌវិនិយោគមួយណាដែលបានជ្រើសរើស ត្រូវចាំបាច់អោយមានការទិញ និងកាន់កាប់ពេញ មួយជីវិត នូវអចលនទ្រព្យជាអចិន្ត្រៃយ៍ណាមួយ ដែលមានតម្លៃ យ៉ាងតិច EUR 500,000+VAT
 • មិនមានប្រវត្តិឧក្រិដ្ឋ្ឋ
 • កាន់ទិដ្ឋាការ Schengen ដែលមានសុពលភាព
 • មិនធ្លាប់ត្រូវបានបដិសេធ ពីកម្មវិធីសុំសញ្ជាតិណាមួយ ឫក៏ជាបុគ្គលដែលមានឈ្មោះក្នុងបញ្ជី ដែលត្រូវ បានគេបង្កក ទ្រព្យសម្បត្តិ នៅ អឺរ៉ុប ដោយសារមូលហេតុដាក់ទណ្ឌកម្ម។

ដំណើរការឯកសារ ការត្រួតពិនិត្យលក្ខណ:សម្បត្តិ​ និងថ្លៃសេវារដ្ឋាភិបាល គឺត្រូវបូកបន្ថែម ហើយមិនទាន់បូក បញ្ចូលជាមួយចំនួនទឹកប្រាក់វិនិយោគខាងលើនោះទេ។​ សូមប្រើប្រាស់តារាងតម្លៃសេវាចុងក្រោយបំផុត សម្រាប់ការបញ្ជាក់ពីតម្លៃដែលបានរៀបចំ យោងទៅតាមលក្ខខណ្ឌជាក់ស្តែង។

ដើម្បីមានលក្ខណ:គ្រប់គ្រាន់សម្រាប់សញ្ជាតិនេះ អ្នកដាក់ពាក្យបង្គោល ត្រូវមានអាយុលើសពី 18 ឆ្នាំ មាន អត្តចរិកល្អ មិនមានប្រវត្តិឧក្រិដ្ឋ និងអាចធ្វើការបរិច្ចាគ និងវិនិយោគទឹកប្រាក់ទៅក្នុងជម្រើសវិនិយោគ ដែល មានការទទួលស្គាល់។

បុគ្គលដែលមានហានិភ័យខ្ពស់ មិនត្រូវបានអនុញ្ញាតអោយដាក់ពាក្យស្នើសុំ ក្រោមកម្មវិធីយកសញ្ជាតិនេះ បានទៀតទេ ហើយក៏មិនអាចដាក់បុគ្គលដូចខាងក្រោម៖

 • បុគ្គលដែលជាប់ពាក់ព័ន្ធនឹងវិស័យនយោបាយ ហើយបាននឹងកំពុងកាន់កាប់មុខតំណែងនយោបាយណាមួយ និងកាន់កាប់មុខតំណែងនយោបាយណាមួយ អំឡុងពេល 12 ខែចុងក្រោយ។
 • មានពាក់ព័ន្ធនឹងការស៊ើបអង្កេតបទឧក្រិដ្ឋណាមួយ ដែលមិនទាន់ត្រូវចាប់ខ្លួន ឫកំពុងស្ថិតក្រោមការជាប់ ចោទបទឧក្រិដ្ឋ និងកំពុងជាជនជាប់ចោទក្នុងករណីឧក្រិដ្ឋដែលមិនទាន់បញ្ចប់ណាមួយ ឫ កំពុង និងស្ថិត នៅក្រោមការស្វែងរកចាប់ខ្លួន ពីខាង EUROPOL និង INTERPOL។
 • ត្រូវបានផ្តន្ទាទោសអោយជាប់ពន្ធនាគារ ទៅលើបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយ ហើយការផ្តន្ទាទោសនោះ មិនមាន បង្ហាញក្នុងលិខិតថ្កោលទោស។
 • ជាប់ទាក់ទងទៅនឹងស្ថាប័នណាមួយ ដែលត្រូវបានរិតត្បិតដោយ សហគមន៍អឺរ៉ុប និង ត្រូវបានដាក់ទណ្ឌកម្ម ដោយប្រទេសដែលមិននៅក្នុង សហគមន៍អឺរ៉ុប ឫ ត្រូវបានដាក់ទណ្ឌកម្មដោយ ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ។
 • ប្តី/ប្រពន្ធ ឫដៃគូស៊ីវិលរបស់ អ្នកដាក់ពាក្យបង្គោល
 • កូនក្នុងបន្ទុក រឺ កូនចុង ដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ នៃអ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលមានអាយុត្រឹម 28 ឆ្នាំ ឫក្រោមនេះ
  • ភស្តុតាងបង្ហាញពីការចូលរៀនពេញម៉ោង នៅស្ថាប័នសិក្សាដែលមានការទទួលស្គាល់ណាមួយ សម្រាប់ វិញ្ញាបនប័ត្រ Diploma ថ្នាក់ undergraduate ឫ Master’s Degree សម្រាប់កូនមានអាយុ ចាប់ពី 18 ដល់ 28 ឆ្នាំ។
  • កម្មវិធីសិក្សាសម្រាប់អ្នកមានជំនាញគុណវុឌ្ឍ៍ មិនដាក់បញ្ចូលបានទេ (ឧ. អ្នកជំនាញខាងគណនេយ្យ មេធាវី..)
 • កូនក្នុងបន្ទុក ដែលមានអាយុ យ៉ាងតិច 18 ឆ្នាំ ដែលសព្វថ្ងៃកំពុងរស់នៅជាមួយ និងស្ថិតនៅក្រោមបន្ទុកទាំង ស្រុង របស់អ្នកដាក់ពាក្យបង្គោល។
 • ឳពុកម្តាយរបស់អ្នកដាក់ពាក្យបង្គោល
  • ត្រូវកាន់កាប់ទីលំនៅអចិន្ត្រៃយ៍ ដែលមានតម្លៃយ៉ាងតិច EUR 500,000+ ពន្ធ រឺ ការវិនិយោគរួមជាមួយនឹង អ្នកដាក់ពាក្យបង្គោល ទៅក្នុងលំនៅដ្ឋានអចិន្ត្រៃយ៍នោះ ដោយមានតម្លៃយ៉ាងតិច EUR 1,000,000+VAT។
  • ត្រូវកាន់កាប់ទីលំនៅអចិន្ត្រៃយ៍ ដែលមានតម្លៃយ៉ាងតិច EUR 500,000+ ពន្ធ។ ការវិនិយោគរួមជាមួយនឹង អ្នកដាក់ពាក្យបង្គោល ទៅក្នុងលំនៅដ្ឋានអចិន្ត្រៃយ៍នោះ ដោយមានតម្លៃយ៉ាងតិច EUR 1,000,000+VAT គឺមិនមានការអនុញ្ញាត។

លិខិតឆ្លងដែននៃប្រទេស សាយព្រឺស អនុញ្ញាតអោយធ្វើដំណើរដោយគ្មានទិដ្ឋាការទៅជាង 170 ប្រទេស រួមមាន ទូទាំងសហគមន៍អឺរ៉ុប កាណាដា សិង្ហបុរី ហើយលោកអ្នកអាចរស់នៅ ធ្វើការ សិក្សា និងធ្វើដំណើរបានគ្រប់ ទីកន្លែង នៅទូទាំង សហគមន៍អឺរ៉ុប។

លោកអ្នកអាចមានសញ្ជាតិពីរបាន។ សម្រាប់សញ្ជាតិនេះ គឺមានសុពលភាពពេញមួយជីវិត ហើយអាចបន្ត ដល់ជំនាន់ក្រោយទៀតបាន។

   ដំណើរការរៀបចំឯកសារ

ដំណើរការឯកសារ គឺប្រហាក់ប្រហែល 12 ខែ។

ត្រឹមត្រូវ។ អ្នកដាក់ពាក្យតម្រូវអោយធ្វើដំណើរទៅប្រទេស សាយព្រឺស យ៉ាងតិច 2 ដង ដោយលើកទី 1 ដើម្បីធ្វើការដាក់ពាក្យយកសញ្ជាតិ និងធ្វើការងារជីវមាត្រ (biometric) ដើម្បីទទួលបានប័ណ្ណស្នាក់នៅជាមុន និងលើកទី 2 ដើម្បីផ្តល់នូវពត៌មានជីវមាត្រ និងដើម្បីទទួលលិខិតឆ្លងដែន។

អ្នកដាក់ពាក្យមិនតម្រូវអោយស្នាក់នៅប្រទេស សាយព្រឺស មុនពេលទទួលបានសញ្ជាតិឡើយ។

ត្រឹមត្រូវ។ អ្នកដាក់ពាក្យទាំងអស់ តម្រូវអោយបង្ហាញថា ពួកគេមានចំនួនដើមទុនគ្រប់គ្រាន់ សម្រាប់ការ ធ្វើវិនិយោគនេះ។ ប្រភេទឯកសារដែលតម្រូវ អាស្រ័យទៅលើប្រភពនៃដើមទុនវិនិយោគនោះ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។

  Request Investment Program One-Pager